ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ ឲ្យពលរដ្ឋ ចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:07 ព្រឹក អ្នកអាន 286

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យតំបន់ររមណីយដ្ឋាន តំបន់ទេសចរណ៍ តំបន់រោងចក្រក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយក្នុងនោះអាជ្ញាធរត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ ខ្ជួនដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ ព្រះសង្ឈគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និសិ្សត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ឲ្យបានផុលផុសថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី ក៏បានអបអរសារដល់ខេត្ត និងក្រុងដែលទទួលបានជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំគឺមានៈ ១)រាជធានីភ្នំពេញ ២)ខេត្តសៀមរាប និង៣)ខេត្តកែប។

ថ្លែងនេះនាពេលបានអញ្ជើញវត្តរមានក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,724 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,542 នាក់