ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ៊ុន សែន បដិសេធ មិនបានសរសេរ ថា បិទហ្វេសប៊ុក នៅស្រុកខ្មែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 02:40 ល្ងាច អ្នកអាន 1770

បន្ទាប់ពីសំណេរមួយនៅលើទំព័រFacebook ផ្លូវការរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរថា៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា "បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»។
ករណីនេះ ត្រូវបានសម្តេច ហ៊ុន សែន បដិសេធ ច្រាលចោល នូវសំណេរខាងលើនេះ ដោយសម្ដេចបញ្ជាក់ថា មានជនអនាមិក Hack។ នេះបើតាមសម្ដេច ប្រាប់ដល់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Fresh News។
ហ្វេសប៊ុក នាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវជនអនាមិក Hack នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេលួចចូល ហើយលុបទិន្នន័យជាបន្តបន្ទាប់។
ក្រុមការងារ បច្ចេកទេសព័ត៌មានវិទ្យារបស់សម្តេច ហ៊ុន សែន កំពុងទំនាក់ទំនងដោះស្រាយបញ្ហា Hack នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,386 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,403 នាក់