ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ពូសុំអរគុណ កូនក្មួយទាំងអស់ ដែលបានចូលរួម ទប់ស្កាត់ ព័ត៌មាន មិនពិត (fake news)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:05 ល្ងាច អ្នកអាន 615

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ២៦កុម្ភ:នេះ បានសរសេរសំណេរ នៅលើទំព័រហ្វេសប៊ុគ ផ្លូវការថាពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិំមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។ ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។

ពូចង់អោយកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រអោយមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ឋអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi អោយកាន់តែច្រើននៅក្នុងប្រទេសយើង។

នាយករដ្ឋមន្ត្រី បន្តថា ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងអោយបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគណនេយ្យហ្វេសប៊ុគពូក៏មានក្រុមជនខិលខូចបានព្យាយាមចូលលួចជាច្រើដងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា បន្តទៀតថា ពូសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យា មកបម្រើកិច្ចការប្រទេសជាតិអោយមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ អរគុណក្រុមហ៊ុនហ្វេសប៊ុគដែលបានសហការគ្រប់គ្រងគណនេយ្យហ្វេសប៊ុគរបស់ខ្ញុំមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតល្អៗអំពីកម្ពុជា។

ការសរសេរអះអាងបែបនេះបន្ទាប់ពីថ្ងៃម្សិលមិញ មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook សម្ដេច ហ៊ុន សែន ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,947 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,964 នាក់