ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ទីក្រុងភ្នំពេញ ឆ្នាំ១៩៧៩ គឺសម្តេច បានជួបមនុស្ស តែ៧០នាក់ ប៉ុណ្ណោះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:22 ល្ងាច អ្នកអាន 401

 សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានប្រសាសន៍ និងអរគុណចំពោះការវាយតម្លៃដោយស្មោះត្រង់ចំពោះការវិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសម្តេចតេជោបានបញ្ជាក់ថា ទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៩ គឺសម្តេចបានជួបមនុស្សតែ៧០នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ ភ្នំពេញមានមនុស្សជាច្រើនបានកំពុងរស់នៅយ៉ាងសុខសប្បាយ និងមានការអភិវឌ្ឍយ៉ាងច្រើន។

សម្តេច ហ៊ុន សែន ក៏បានមានប្រសាសន៏ថា ការអភិវឌ្ឍនេះទទួលបានត្រឹមក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលនាំអោយប្រទេសទទួលបាននូវសុខសន្តិភាព ហើយការអភិវឌ្ឍន៍នេះ ក៏មានការចូលរួមពីបណ្តាប្រទេសនានា ក្នុងនោះក៏មានអាល្លឺម៉ង់ផងដែរ។

សម្តេចតេជោក៏បានមានប្រសាសន៍ថា ទោះបីជាពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមនៅឡើយ ហើយក្នុងនោះកម្ពុជាបានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីដោះស្រាយបញ្ហាទាំងនោះរួមមាន ការអភិវឌ្ឍធនធានមនុស្ស បញ្ហាទឹកស្រោចស្រប់ បញ្ហាទូរគមនាគមន៍ គមនាគមន៍ និងបញ្ហាអគ្គិសនីផងដែរ។

ការអះអាងបែបនេះនាពេលអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់។ នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទម្សិលមិញ

លោក Nobert BARTHLE បានជម្រាបជូនសម្តេចតេជោថា លោកបានកត់សម្គាល់ពីការអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយសង្កេតឃើញមានការវិនិយោគជាច្រើន នៅក្នុងនោះលោកក៏មានការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើនពីអាល្លឺម៉ង់អោយមកកម្ពុជាផងដែរ។ លើសពីនេះទៅទៀតលោកក៏បានជម្រាបជូនសម្ដេចតេជោថាកន្លងមកគឺមានអ្នកវិនិយោគិនអាល្លឺម៉ង់ជាច្រើនបានចាប់អារម្មណ៍ មកវិនិយោគនៅប្រទេសកម្ពុជា។

លោក Nobert BARTHLE បានបញ្ជាក់សារជាថ្មីជូន សម្តេច ហ៊ុន សែន ថា ប្រទេសអាល្លឺម៉ង់គឺគាំទ្រ និងបន្តសហការជាមួយ សម្ដេចតេជោជានិច្ច ជាពិសេសនៅជាមួយសម្ដេចតេជោក្នុងការជួយដល់កម្ពុជា ដូចជាការជួយលើវិស័យកសិកម្ម អគ្គិសនីការប្រើប្រាស់ផ្ទាំងសូឡា ប្រព័ន្ធស្រោចស្រពទឹក និងជំរុញការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ។ លោកបានមានប្រសាសន៍ថា យើងនឹងដើរជាមួយគ្នា និងបន្តសហការជាមួយគ្នាអោយកាន់តែរឹងមាំថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 55,654 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,533 នាក់