ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ កម្ពុជាទទួលបាន ការអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បាន ពីកងទ័ពប្រជាជន និងរដ្ឋាភិបាល វៀតណាម ឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:41 ល្ងាច អ្នកអាន 452

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានឯកភាពទៅលើអ្វីដែលលោក Nguyen Phu Trong បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍរហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋានលើទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការកន្លងមក គឺធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងនេះកាន់តែរីកចំរើនបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាមដែលបាននឹងកំពុងទទួលការស្វាគមន៍នូវជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ការលើកឡើងយ៉ាងដូច្នេះនាពេលបានទទួលជួបពិភាក្សាការងារជាមួយ លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម នៅវិមានសន្តិភាព ព្រឹកមិញនេះ។

ក្នុងជំនួបនោះលោក Nguyen Phu Trong បានជំរាបជូន នាយករដ្ឋមន្ត្រីថា នេះជាលើកទី១ហើយដែល ឯកឧត្តម បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងឋានៈជាអគ្គលេខាធិការមជ្ឈឹមបក្ស និងជាប្រមុខរដ្ឋវៀតណាមហើយដំណើរទស្សនកិច្ចនេះ ស្របពេលជាមួយនឹងឆ្នាំថ្មីកន្លងផុតទៅ ជាមួយនឹងខួបទី៤០ឆ្នាំនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រទេសកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ចនេះគឺ ឯកឧត្តមមានបំណងពង្រីក ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ហើយក៏ដើម្បីពិនិត្យមើលឡើងវិញនូវរាល់អ្វីដែលបានព្រមព្រៀងកន្លងផងដែរ ឈរលើមូលដ្ឋាននេះ គឺដើម្បីពង្រីកទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 56,434 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,644,313 នាក់