ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មើលចុះ! រណ្ដៅដី នៅខេត្តសៀមរាប ឃើញឡាន ប៉ិនៗកូនដៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 03:12 ល្ងាច អ្នកអាន 3765

ខេត្តសៀមរាប៖ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនទៀត ត្រូវបាន គេសង្ស័យថាបានឃុបឃិតគ្នា បើកដៃឲ្យឈ្មួញ កាយ យកអាចម៍ដីលក់ រហូតរណ្ដៅដី មានជម្រៅ មើលឃើញឡាន ប៉ិនៗកូនដៃ។ ការដែលឈ្មួញហ៊ានធ្វើទាំងបំពានបែបនេះ ទំនងមានមន្ត្រីជំនាញមួយចំនួននៅក្នុងខេត្តសៀមរាប ជាអ្នកនៅក្រោយខ្នង ដើម្បីផលប្រយោជន៍ ជាថ្នូរទៅនឹងការបើកដៃ ឲ្យឈ្មួញធ្វើទាំងអំពើចិត្ត ដោយមិនខ្វល់ទៅនឹងការរិះគន់អ្វីទាំងអស់។

ទីតាំងកាយ យកអាចម៍ដី មានជម្រៅជិតដល់ក្បាលប្រែតនេះ ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខាងលិចវត្តចីយ៍តីរ៍។
ប្រភពព័ត៌មានបានឲ្យដឹងថា ថៅកែរណ្ដៅដី ដែលមានអំណាចយ៉ាងធំធេង ក្នុងការ កាយយកអាចម៍ដី ដែលមានជម្រៅរាប់សិបម៉ែត្រ នោះ គេមិនទាន់ដឹងថាមានឈ្មោះអ្វីពិតប្រាកដនៅឡើយទេ។ ប៉ុន្តែប្រភពបានទម្លាយថា គឺជាអ្នករកស៊ីផ្នែកកាយយក អាចម៍ដី លក់ នេះជាយូណាស់មកហើយ ថែមទាំងមានឥដ្ឋិពលយ៉ាងខ្លាំង នៅក្នុងអាណាចក្រខេត្តសៀមរាបមន្ត្រីមួយចំនួននៅខេត្តសៀមរាប ក៏អាចកោតខ្លាចញញើតមិនហ៊ានធ្វើការប៉ះពាល់ទៅនឹងថៅកែរណ្ដៅដី នោះដែរ។

ជាមួយនិងការ កាយជីក យកអាចម៍ដី ដែលមានអេស្ការ៣គ្រឿង រហូតមានជម្រៅ ដូចជ្រោះមរណះនេះ ទៀតសោតទីតាំង មិនមានការធ្វើរបងព័ទ្ធជុំវិញដើម្បីការពារ កុំឲ្យសត្វពាហ:ន: អាចធ្លាក់ចូលទៅក្នុងរណ្ដៅ នោះទេ។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនអាចម៍ដី នោះមានឡានធំៗជាច្រើនគ្រឿង បានធ្វើចរាចណ៍ បំផ្លាញផ្លូវសាធារណះ ជាច្រើនពាន់ម៉ែត្រ ចំណែកអាជ្ញាធរក៏ដូចមន្ទីររ៉ែនិងថាមពល វិញ បានរក្សាភាពស្ងប់ស្ងាត់ ទុកឲ្យឈ្មួញបានដៃ ក្នុងការកាយ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងបំផុត។ ការកាយយកអាចម៍ដីលក់ បែបនេះ គេមិនដឹងថា ម្ចាស់អាជីវកម្ម បានបង់ស៊ុយសារ ចំណូលចូលរដ្ឋ បានប៉ុន្មាន នោះទេ។ ទំនងចំណូលចូលរដ្ឋ បានតិចតួច ដោយមួយផ្នែកធ្លាក់ទៅក្នុងហោប៉ៅ មន្ត្រីក៏អាចថាបាន។

ក្នុងបទសម្ភាសន៍តាមទូរសព្ទ ជាមួយបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹកមិញនេះ តាមរយះលេខ ០១៧ ៨៣ ៥៣៦៣ បុរសម្នាក់បានទទួល និងអះអាងថាខ្លួន ជាម្ចាស់អាជីវកម្ម កាយអាចម៍ដីលក់ ខាងលើ បានបញ្ជាក់ថា ទីតាំងរបស់ខ្លួន មានច្បាប់អនុញាត្តត្រឹមមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប។ នៅពេលសួរថា បើមានច្បាប់ តើច្បាប់បានឲ្យកាយជ្រៅបែបនោះទេ? បុរសនោះឆ្លើយថា ការជីករាល់ថ្ងៃនេះ ប្រជាជន ក៏យកទឹកប្រើប្រាស់ដែរ។ និងបានបង្វេរសំនួរឲ្យសួរទៅមន្ទីររ៉ែនិងថាមពលវិញ រួចក៏ចុចផ្ដាច់ទំនាក់ទំនង។

ទោះយ៉ាងណា តាមរយះប្រព័ន្ធតេលេក្រាម លោកមាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប មិនទាន់ឆ្លើយតបនៅឡើយទេ នៅពេលសូមការបកស្រាយករណីនេះ។

ជុំវិញភាពបាតុភាពនេះ ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរ ក្រុងសៀមរាប លោកនួន ពុទ្ធរ៉ានិងអាជ្ញាធរខេត្តសៀមរាប លោកទៀ សីហា និងចាត់វិធានការទប់ស្កាត់ទីតាំងកាយយកអាចម៍ដី ខាងលើ ជាក់ជាមិនខានឡើយ៕SR នៅមានលេខក្រោយទៀត
 

(មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប) ដែលល្បីល្បាញរឿងអាស្រូវ


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 56,215 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,644,094 នាក់