ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា.វៀតណាម ចុះហត្ថលេខា លើឯកសារ ចំនួន៥

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 10:48 ព្រឹក អ្នកអាន 435

នៅថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម បានអញ្ជើញវត្តមានក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន៥រួមមាន៖

១)ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។

២)សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ លោក ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។

៣)អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ២៥លានដុល្លាអាមេរិកសម្រាប់ការអនុវត្តគម្រោងសាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយ លោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម
និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។

៤)ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០ ដែលចុះហត្ថលេខាដោយ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

៥)ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខារួច សម្តេច ហ៊ុន សែន និង លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម បានអញ្ជើញលៀងសាយភោជន៍រួមគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រកបដោយក្ដីរីករាយ និងស្និទ្ធស្នាលក្រៃលែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,328 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,146 នាក់