ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន ប្ដីប្រពន្ធ ២នាក់ ករណី គ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:10 ព្រឹក អ្នកអាន 1155

ខេត្តប៉ៃលិន៖ប្ដីប្រពន្ធ២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅថ្ងៃទី២៦ ខែកុម្ភ:ម្សិលមិញ ត្រូវបានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបជាក់ស្តែង ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យ១-ឈ្មោះ យ៉ន ឬទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ធ្វើចំការ។២-ឈ្មោះ ឈឺន គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ មេផ្ទះ អ្នកបច្ចុប្បន្នទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រើមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន ( ម៉ាទឹកកកចំនួន ៣០កញ្ចប់ ) ០១កញ្ចប់ធំ និង ២៩កញ្ចប់តូច ទំងន់ ៤,៧៦ក្រាមថ្លឹងទាំងថងប្លាស្ទិចនិងឧបករណ៍សម្រាប់ជក់ មួយចំនួន។កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាននាំខ្លួនជនសង្ស័យខាងលើ ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនិតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,498 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,964 នាក់