ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស ខេង៖ ឧកញ៉ា គិត ម៉េង គ្មានការពាក់ព័ន្ធ នឹងមណ្ឌលកម្សាន្ត រ៉ុក នោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 08:02 ល្ងាច អ្នកអាន 725

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានធ្វើការអះអាងថា ឧកញ៉ាគិត ម៉េង មិនមានការពាក់ព័ន្ធ ទៅនិង មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលជាទីតាំងបង្ក្រាបគ្រឿងញៀននោះទេ។

រដ្ឋមន្ត្រីមហាផ្ទៃបានបញ្ជាក់តាមទំព័រផេកហ្វេសប៊ុគផ្លូវការយ៉ាងដូច្នេះថាបន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាលលើករណីនេះ ក៏បានកើតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រឹងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ

គួបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ ហើយគិតរហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មនុស្សស្ទើរទាំងអស់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,598 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,416 នាក់