ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពេលនេះ សម្ដេច ហ៊ុន សែន កំពុងមានវត្តមាន នៅទឹកដីអង្គរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:25 ព្រឹក អ្នកអាន 2565

 ខណះពេលនេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងមានវត្តមាន នៅទឹកដីសៀមរាបអង្គរ។
សម្ដេច ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញមកដល់ទីក្រុងសៀមរាប នៃខេត្តសៀមរាប ប្រកបដោយសុខសុវត្តិភាពហើយ ដើម្បីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។
វត្តមាននៃការអញ្ជើញមកទទួលតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានវត្តមានថ្នាក់ដឹកនាំខេត្តសៀមរាប និងមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,248 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,265 នាក់