ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ៊ុន សែន៖ បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយ ក៏ដោយ ឲ្យតែបំពានប្រយោជន៍ ប្រជាជនគឺត្រូវតែអនុវត្ត តាមអភិក្រម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:50 ព្រឹក អ្នកអាន 537

 នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចហ៊ុន សែន បានអះអាងថា ទោះជាមន្ត្រីមានឋានៈប៉ុណ្ណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយ ក៏ដោយ ឲ្យតែបំពានប្រយោជន៍ប្រជាជនគឺសម្តេចត្រូវតែអនុវត្ត តាមអភិក្រមនេះ ដើម្បីបំរើប្រជាពលរដ្ឋប្រកបដោយសេចក្តីទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់។

នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ បញ្ជាក់ដោយហ្មឹងម៉ាត់សារជាថ្មីថា អាណត្តិនេះគឺត្រូវតែមានការកែទម្រង់ស៊ីជម្រៅបំផុត ដើម្បីបំរើផលប្រយោជន៍ ឲ្យបានដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតពិតប្រាកដ គឺសម្តេចតេជោបានចាប់ផ្តើមអនុវត្តអភិក្រម ទាំង៥គឺ ១-ឆ្លុះកញ្ចក់, ២-ងូតទឹក ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់។

ការអះអាងនេះនាពេលអញ្ជើញបើកការដ្ឋាន សាងសង់ មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» តម្លៃជិត ៥០លានដុល្លារ នៅខេត្តត្បូងឃ្មុំ ម្សិលមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 56,881 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,644,760 នាក់