ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ កម្ពុជា មិនឲ្យចិន ត្រួតត្រា កម្ពុជា នោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:15 ព្រឹក អ្នកអាន 589

ថ្លែងក្នុងពេលអញ្ជើញ បើកការដ្ឋានសាងសង់ មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» តម្លៃជិត ៥០លានដុល្លារ ម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជា និងមិត្តចិនទាំង អស់ថា កម្ពុជាមិនឲ្យចិនត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់ត្រួតត្រាកម្ពុជានោះដែរ។

ការដែលសម្តេចមានប្រសាសន៍បែបនេះ គឺដោយសារកន្លងមកមានមតិមួយចំនួនតែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបើកឲ្យចិនមកត្រួតត្រា ហើយមានបំណងចង់ដេញចិនឲ្យទៅវិញ។

ដូច្នេះសម្តេច បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យចិនមកត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់មកត្រួតត្រាកម្ពុជានោះដែរ គឺមិត្តចិនគេមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសយើង ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។ មិត្តចិនគេគោរពបូរណភាព និងអធិបតេយ្យភាពកម្ពុជាយើងណាស់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,721 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,539 នាក់