ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន អរគុណ អ្នកដែលបានបង្ហោះ ជារូបភាពទឹកលិច និងកាកសំរាមហូរស្ទះ នៅតំបន់មួយចំនួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:13 ល្ងាច អ្នកអាន 591

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់សំណង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ព្រឹកមិញនេះ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបង្ហោះជារូបភាពទឹកលិច និងកាកសំរាមហូរស្ទះនៅតំបន់មួយចំនួន ដែលលូហូរមិនទាន់ ដែលនេះគឺបានចូលរួមជួយផ្តល់ព័មានពិតប្រាកដដល់អាជ្ញាធរនៅតាមតំបន់នីមួយៗអោយបានដឹងដើម្បីងាយស្រួលរកដំណោះស្រាយ និងមានវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហានេះ។

នៅក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍រំលឹកកាលពី៤០ឆ្នាំមុន តំបន់ក្នុងរាជធានីភ្នំពេញភាគច្រើនគឺជាចំការដូង។ ប្រសិនបើភ្នំពេញមិនបានរំដោះទាន់ពេលវេលានោះទេ ប្រហែលនឹងក្លាយទៅជាកន្លែងដាំដូងមិនខាន។ ក្រោយពីរាជធានីភ្នំពេញបានរំដោះទាំងស្រុង រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ព្រោះវាជាបេះដូងនៃប្រទេស ហើយដែលបានក្លាយជាទីប្រជុំជន និងជាទីកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរីកលូតលាស់យ៉ាងច្រើនរហូតដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែផ្តល់ជំនួយដល់កម្ពុជា ជាពិសេសការសាងសង់គម្រោងទី៤នេះ បន្ទាប់ពីគម្រោងចំនួន៣ដែលបានអនុវត្តរួចរាល់ហើយនៅក្នុងទីក្រុងភ្នំពេញ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរទីក្រុងភ្នំពេញយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស្តារប្រព័ន្ធប្រឡាយ-លូ និងបង្កើនយកចិត្តទុកដាក់ចំពោះការធ្វើអនាម័យទីក្រុង ពិសេស សម្តេចតេជោ បានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការរក្សាអនាម័យទីក្រុង ដូចជាកុំបោះចោល សំរាម ចូលទៅក្នុងប្រឡាយ-លូ ដែលបង្កឲ្យមានការកកស្ទះពេលមានភ្លៀងម្តងៗ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,560 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,577 នាក់