ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អំពាវនាវ ដល់ប្រព័ន្ធ ផ្សព្វផ្សាយ ទាំងអស់ សហការផ្សព្វផ្សាយ ព័ត៌មានជំរឿន ឲ្យបានទូលំទូលាយ នៅទូទាំងប្រទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:28 ល្ងាច អ្នកអាន 227

 នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកមិញ អំពាវនាវឲ្យបណ្តាញផ្សព្វផ្សាយទាំងអស់ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញព័ត៌សង្គមនានា ត្រូវចូលរួមសហការផ្សព្វផ្សាយព័ត៌មានជំរឿននេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមសហការ ជាមួយមន្ត្រីជំរឿនដែលកំពុងចុះជំរឿននៅទូទាំងប្រទេស គឺចាប់ពីថ្ងៃទី ៣-១៣ ខែមិនា ឆ្នាំ២០១៩។ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ការធ្វើជំរឿនគឺមិនមែនជារឿងនយោបាយទេ ដូច្នេះសូមបងប្អូនចូលរួមផ្តល់ព័ត៌មានទាំងអស់គ្នាទាំងគណបក្សកាន់អំណាច គណបក្សអព្យាក្រិត្យ និងគណបក្សប្រឆាំង។ ទិសដៅរបស់យើងគឺត្រូវការដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ និង កំរិតជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានស្ថិតច្បាស់លាស់មួយងាយស្រួលដល់ការលើគម្រោងផែនការយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេស។ ចំពោះមន្ត្រីធ្វើការងារជំរឿន គឺត្រូវរក្សាការសំងាត់របស់ប្រជាពលរដ្ឋនីមួយៗ តាមបទដ្ឋានគិតយុទ្ធដូចបានចែងស្រាប់ហើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម សហការជាមួយមន្ត្រីជំរឿនអោយបានគ្រប់ៗគ្នា។ ព្រោះកន្លងមកមានករណីខ្លះបានកើតឡើង ដោយសារការយល់ច្រឡំ ដែលរហូតមានដល់ការបង្កហឹង្សារបួសស្នាមជាដើម។ មន្ត្រីធ្វើជំរឿនអាចនឹងចុះជួបបងប្អូននៅពេលយប់ក៏មាន ព្រោះពេលថ្ងៃប្រជាពលរដ្ឋយើងភាគច្រើនជាប់រវល់ការងារ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនបម្រើសេវាកម្មទូរស័ព្ទ ដែលបានបញ្ចូលសំលេងព័ត៌មានអំពីការធ្វើជំរឿននេះ ខណៈពេលដែលមានអ្នកខលចូល ដែលជាមធ្យោបាយដ៏ល្អដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសដឹងពីព័ត៌មាននេះបានគ្រប់ៗគ្នា និងគ្រប់ៗទីកន្លែង។ការថ្លែងនេះនា អញ្ជើញបើកការដ្ឋានសាងសង់សំណង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,577 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,395 នាក់