ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជប៉ុន ផ្ដល់ជំនួយឥតសំណង តម្លៃ$៣៦លាន លើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:49 ល្ងាច អ្នកអាន 588

នៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលមានគម្រោងទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងគម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងការបើកការដ្ឋានសាងសង់សំណង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាពេលនេះ។

សម្តេចតេជោ មានមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងដែលជាជំនួយពីជប៉ុនដើម្បីរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ។ សម្តេចតេជោ បានកោតសរសើរចំពោះអាជ្ញាធរក្រុង និងខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលកន្លងមកបានរួមចំណែកក្នុងកាអភិវឌ្ឍទីក្រុងភ្នំពេញឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,290 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,307 នាក់