ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាល ខេត្តសៀមរាប រឭកមន្ត្រីត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាកង្វះខាតទឹក ប្រើប្រាស់ នៅពេលខាងមុខ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 04:40 ល្ងាច អ្នកអាន 950

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានធ្វើការក្រើនរំឭកដល់អាជ្ញាធរ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាកង្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខ ស្របតាមការជូន ដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងចូលរួមទប់ស្កាត់និងបង្រ្កាបឲ្យខាងតែបាន ចំពោះការចរាចរគ្រឿងញៀខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ទៀ សីហា ក៍បានលើកឡើងសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួល ខុសត្រូវរវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។

ការថ្លែងនេះនាពេលអញ្ជើញចូលរួម ប្រកាសលោក នាក់ ណេរ៉ុន ចូលកាន់តំណែងជាអភិបាល រងខេត្តសៀមរាប នាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,757 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,575 នាក់