ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ណែនាំពលរដ្ឋ ឲ្យបង្កើនការ ប្រុងប្រយ័ត្ន ក្នុងការ បរិភោគអហារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:21 ព្រឹក អ្នកអាន 388

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងជូនពរពរដល់ ប្រជាពលរដ្ឋ ទាំងអស់ឆាប់ជាសះស្បើយ ហើយសម្ដេចបានណែនាំដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអហារ ផងដែរ។

សម្ដេច ស ខេង មានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកថ្ងៃ៦មីនានេះ នាពេលបានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានពុលនំបញ្ចុក នៅ ឃុំបន្ទាយចក្រី ស្រុកព្រះសេ្ដច និងអ្នកជម្ងឺទូទៅ នៅមន្ទីរពេទ្យបង្អែក ព្រះស្ដេច ខេត្តព្រៃវែង។

ប្រធានមន្ទីរពេទ្យបង្អែកបានឲ្យដឹងដែរថា ប្រជាពលរដ្ឋ ដែលពុលនំបញ្ចុក ដែលបានសម្រាក នៅមន្ទីរពទ្យបង្អែកជាង ៧០នាក់។
នាឱកាសនោះដែរសម្ដេចក្រឡាហោមក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ សម្ដេចក៏បានអញ្ជើញសួរសុខទុក្ខអ្នកជម្ងឺ និងអ្នកសម្រាលកូន ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 56,422 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,644,301 នាក់