ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អធិការក្រុងសៀមរាប ប្ដូរចេញនៅរសៀល ថ្ងៃនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:50 ល្ងាច អ្នកអាន 10127

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួលទេនោះ នៅរសៀលថ្ងៃទី៦មីនានេះ អធិការនគរបាល ក្រុងសៀមរាប លោកវរសេនីយ៍ឯកទេព ចាន់ណា និងត្រូវធ្វើការផ្លាស់ប្ដូរតំណែង ឲ្យទៅជាអធិការនគរបាល ស្រុកសូទ្រនិគម វិញ ដោយជំនួសលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាល ស្រុកសូទ្រនិគម ផ្លាស់មកជាអធិការក្រុងសៀមរាប វិញម្ដង។

មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការខេត្តសៀមរាបបានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថាពិធីផ្លាស់ប្ដូរនឹងប្រព្រឹត្តនារសៀលថ្ងៃនេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមវត្តមាននាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក និងអភិបាលខេត្ត ជាគណៈអធិបតី។

សូមបញ្ជាក់ថាលោកវរសេនីយ៍ឯកណុប សារ៉ាក់ អតីត អធិការនគរបាលស្រុកវ៉ារិន ក្រោយមកប្ដូរទៅកាន់ជាអធិការស្រុកស្រុកសូត្រនិគម ជំនួសលោកវរសេនីយ៍ឯកទេព ចាន់ណា ដែលប្ដូរមក ក្រុងសៀមរាប។
ដោយឡែករសៀលថ្ងៃនេះ លោកវរសេនីយ៍ឯកណុប សារ៉ាក់ មកក្រុងសៀមរាប លោកវរសេនីយ៍ឯកទេព ចាន់ណា ទៅសូទ្រនិគមវិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,649 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,571,949 នាក់