ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អបអរសាទរ ស្នងការរង ខេត្តសៀមរាប មានចំនួន២២នាក់ហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 06:17 ល្ងាច អ្នកអាន 9370

ខេត្តសៀមរាប៖បើគិតត្រឹមថ្ងៃទី៦មីនាឆ្នាំ២០១៩នេះ សម្រាប់ស្នងការដ្ឋានខេត្តសៀមរាប មានស្នងការរង កើនដល់ចំនួន២២នាក់ហើយ។ បើរាប់ទាំងស្នងការគឺ២៣រូប។

គួបញ្ជាក់ថានៅរសៀលថ្ងៃនេះ នៅស្នងការនគរបាល ខេត្តសៀមរាប មានពិធីបំពាក់ស័ក៌្តនិងប្រកាសផ្លាស់ប្ដូរតួនាទីនគរបាលផងដែរ។
ពិធីនេះក្រោមវត្តមាននាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោកទៀ សីហា អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីនគរបាលតាមបណ្ដាស្រុកឃុំសង្កាត់ រួមនិងមន្ត្រីដទៃទៀត។

ក្នុងចំណោមស្នងការរងខេត្តសៀមរាប ទាំង២២រូប មាន៥រូប ពាក់ស័ក៌្ត៥បីររូប ស័ក៌្ត៤កន្លះ១រូប និងពាក់ផ្កាយមួយ១៨រូប។
សូមរម្លឹកថាខេត្តសៀមរាប ជាខេត្តមួយជាប៉ូលទេសចណ៍ដ៏ល្បីល្បាញដែលមានភ្ញៀវ គ្រប់ជាតិសាសន៍ មកលេងកំសាន្តយ៉ាងច្រើនកុះករ។ កត្តាទាំងនេះ ក៏ដោយសារតែសន្តិសុខសណ្ដាប់ធ្នាប់ នៅខេត្តមួយនេះ មានលក្ខណះល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះសម្រាប់ខេត្តសៀមរាប ក៏ជាទីតាំងដ៍អស្ចារ្យមួយទៀត គឺរាជរដ្ឋាភិបាល យកជាគោលដៅកន្លែងប្រជុំថ្នាក់ជាតិនិង អន្តរជាតិធំៗ ជាបន្តបន្ទាប់ទៀតផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 56,014 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,893 នាក់