ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកទៀ សីហា៖ ខេត្តសៀមរាប អនាគត អាចដូចភ្នំពេញ ប្រឈម និងការកក ស្ទះចរាចណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:13 ល្ងាច អ្នកអាន 2274

នៅស្នងការនគរបាល ខេត្តសៀមរាប នារសៀលថ្ងៃទី៦មីនានេះ ក្នុងពិធីបំពាក់ស័ក៌្តនិងប្រកាសតួនាទីនគរបាល ខេត្តសៀមរាប លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ក្រុងសៀមរាប អនាគត អាចនឹងដូចភ្នំពេញ គឺការប្រឈមនិងការកកស្ទះចរាចណ៍។

លោកថាបច្ចុប្បន្ន នេះនៅក្រុងសៀមរាប ម៉ូតូ ឡាន មានការកើនឡើង។ បើតាមការទិន្ន័យ ជាង២៥ម៉ឺន ជាយានយន្តចុះបញ្ជី ដោយមិនរាប់ កង់៣និង ម៉ូតូ និង ជិត ៣០ម៉ឺនជាតួលេខប្រជាជនរស់នៅក្នុងក្រុងសៀមរាប។

ទន្ទឹមនឹងនេះ លោកទៀ សីហា ក៏បានមានប្រសាសន៍ដាស់តឿន ដល់មន្ត្រីនគរបាល ខេត្តសៀមរាប បង្កើនការ
យកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿង ឲ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ។


លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា រដ្ឋបាលក្រុងសៀមរាប មានគម្រោងរួចហើយ លើការបន្ថែមសញ្ញាភ្លើងស្តុប នៅតាមដងផ្លូវនានាមួយចំនួនទៀត ដើម្បីជាកាត់បន្ថយនិងជួយសម្រួលដល់ការកកស្ទះចរាចណ៍។

គួបញ្ជាក់ថានៅក្រុងសៀមរាប បច្ចុប្បន្ន ហាក់មានការកកស្ទះចរាចណ៍ គួឲ្យកត់សម្គាល់ នៅពេលព្រឹកឬពេលព្រលប់ ជាពិសេស គឺថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,242 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,259 នាក់