ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកទៀ សីហា៖ គ្រឿងញៀន កំពុងរីករាលដាល ពីទីក្រុងមកដល់ ជនបទ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:57 ព្រឹក អ្នកអាន 1310

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានអះអាងថា គ្រឿងញៀន បានកំពុងរីករាលដាល ពីទីក្រុងមកដល់ជនបទ ហើយនៅតាមជនបទ ងាយស្រួលអោយពួកគេ ធ្វើចរាចរណ៍ លក់និងប្រើប្រាស់។ដោយលោកបានផ្តាំផ្ញើរដល់បងប្អូនយោធិនពិការ ចូលរួមទប់ស្កាត់ផងដែរ។

លោកទៀសីហា  ក៏បានរំឮកដល់បងប្អូនត្រៀម និងរកប្រភពទឹក អោយបានគ្រប់គ្រាន់ដើម្បី ប្រើប្រាស់ប្រចាំថ្ងៃ យោងតាមការព្យាករណ៍មកថា កម្ពុជានិងរងចំណោទទឹកក្នុងរដូវប្រាំងឆ្នាំ២០១៩ ដែលជួបនិងគ្រោះសីតុណ្ហភាពកម្តៅអែលនីញ៉ូ។

ការអះអាងនេះនាពេលលោកតំណាង សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ អញ្ជើញចុះមកសាកសួរសុខទុក្ខ បងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប និងអ្នកជំងឺ កំពុងសម្រាកព្យាបាល នៅក្នុង មជ្ឈមណ្ឌល អភិវឌ្ឍយោធិនពិការ នារសៀលថ្ងៃទី៨ ខែមីនាម្សិលមិញ។

លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប បានអោយដឹងថា៖ ចាប់តាំងពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០១០រហូតមកដល់ ថ្ងៃទី៨មីនាឆ្នាំ២០១៩នេះ មានរយះពេល៨ឆ្នាំ៨ខែ ដែលបងប្អូនយោធិនពិការ បានចូលមករស់នៅ ក្នុងមជ្ឈមណ្ឌល បច្ចុប្បន្នមាន២៧០គ្រួសារ ក្នុងនោះយោធិនពិការ សរុបចំនួន២៤៥គ្រួសារ និងមានសមាជិកសរុប ១,២៧០នាក់ ស្ត្រី៦១៤នាក់។ ក្រៅពីនេះ មានគ្រូបង្រៀនស្ម័គចិត្ត ចំនួន២៣គ្រួសារ, ពេទ្យឆ្មបស្ម័គ្រចិត្ត២គ្រួសារ, និងព្រះសង្ឃគង់នៅវត្ត ព្រះខ័នសែនជ័ន ចំនួន៥អង្គ។ ចំណែកសិស្សានុសិស្ស ពីបឋមដល់វិទ្យាល័យ មានសិស្សសរុប ៥៨០នាក់។

បងប្អូនយោធិនពិការ លោកគ្រូអ្នកគ្រូ និងពេទ្យឆ្មបស្ម័គ្រចិត្ត ក្នុងរយៈពេលកន្លងមក សុទ្ធសឹងបានទទួល នូវរបបគោលនយោបាយដូចៗគ្នា ពីប្រមុខរាជរដ្ឋាភិបាល ដីចំនួន១ហិកតាកន្លះ លំនៅដ្ឋាន ១ខ្នង ក្នុងមួយគ្រួសារ សម្រាប់ស្នាក់នៅនិងបង្កបង្កើនផល។

នាឱកាសនោះលោក ទៀ សីហា បាននាំយកអំណោយ សម្តេច ទៀ បាញ់ ចែកជួនដល់ យោធិនពិការ លោកគ្រូអ្នកគ្រូគ្រូពេទ្យស្ម័កចិត្ត ចំនួន២៧៥នាក់ ក្នុងម្នាក់ៗទទួលបាន ៣០០០០រៀលនិងឃីដមួយកញ្ចប់ កូនសិស្ស៥៨០នាក់ ម្នាក់ៗទទួលបាន៥០០០រៀលសៀវភៅពីរក្បាលនិងប៊ិចមួយដើម ព្រះសង្ឍ៥អង្គ ទទួលបាន ស្លាដក់៥កញ្ចប់ និង២៥០០០០រៀល តាជីយាជី ១៧នាក់ ទទួលបានសំពត់ស ១៧ដុំ និង១៧០០០០រៀល និងបានប្រគេន អង្ករ៥០០គីឡូក្រាម ត្រីខកំប៉ុង២កេសម៊ី៥កេសអំបិល៥០គីឡូ ស្កសរ២០គីឡូទឹកដោះគោ២០កំប៉ុងទឹកក្រូច២កេសនិងតែ២គីឡូក្រាម សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំ។ អង្គរ៥តោននិងថវិកាមួយចំនួនសម្រាប់ប្រប្រាសក្នុងមជ្ឈមណ្ឌល និង អ្នកសម្រាកព្យាបាល១៥នាក់ ក្នុងម្នាក់ទទួលបាន ៥០០០០រៀលនិងឃីដមួយកញ្ចប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 78,385 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,857,223 នាក់