ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃស្អែក សម្ដេច ហ៊ុន សែន ចុះសួរសុខទុក្ខ កុមារកំព្រានៅ អង្គការអហ្វេស៊ីប (AFESIP)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:22 ព្រឹក អ្នកអាន 349

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃ១០មីនា ស្អែកនេះនឹងអញ្ជើញទៅសួរសុខទុក្ខ មជ្ឈមណ្ឌលកុមាកំព្រាពិសេសមួយ ដែលមានកុមារជាក្មេងស្រីៗ ដែលត្រូវទទួលរងការរំលោភពីឪពុកបង្កើត ពីជីតាបង្កើត និងពីអ្នកដ៏ទៃទៀត ដែលឥឡូវកំពុងស្ថិតនៅក្នុងស្ថានភាពជួបការលំបាក។ យករដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ត្រីចុះសិក្សាអំពីអគារដែលត្រូវសាងសង់ជួយដល់កូនក្មួយកំព្រាទាំងនេះផងដែរ។

នៅព្រឹកថ្ងៃសៅរ៍នេះ សម្ដេចហ៊ុន សែន បានអះអាងថា ជាធម្មតា ក្នុងនាមជា នាយករដ្ឋមន្រ្តី ខ្ញុំត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីអោយបានដឹងពីសុខទុក្ខដោយផ្ទាល់ ជាពិសេសដើម្បីធានាបានថា ពលរដ្ឋទទួលបាននូវសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាល។ នៅថ្ងៃអាទិត្យស្អែកនេះ ខ្ញុំនឹងចុះសួរសុខទុក្ខកូនក្មួយ និងចៅៗកុមារកំព្រានៅ អង្គការអហ្វេស៊ីប (AFESIP)នៅសង្កាត់ព្រៃស។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ សូមបើកបរគោរពច្បាប់ចរាចរណ៍ មានការអធ្យាស្រ័យ និងយោគយល់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,916 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,754 នាក់