ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីសេដ្ឋកិច្ច ផ្ដាំឲ្យមន្ត្រីគយ នៅតាមច្រក ព្រំដែន ខិតខំទប់ស្កាត់ ការរត់ពន្ធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 10:15 ព្រឹក អ្នកអាន 206

 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់មន្ត្រី គយដែលប្រចាំការនៅទីនោះទាំងអស់ ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវការរត់ពន្ធខុសច្បាប់ ដែលជាហេតុធ្វើឲ្យបាត់ចំណូល។

លោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កន្លងទៅមន្ត្រីគយរបស់យើងនៅតាមច្រកព្រំដែនទាំងអស់ទូទាំងប្រទេស អនុវត្តការងារបានល្អប្រសើរហើយ ដែលធ្វើឲ្យចំណូលបានមកពីពន្ធគយសម្រាប់ឆ្នាំ២០១៨កន្លងទៅមានប្រមាណជាង២.៥០០លានដុល្លារអាមេរិក កើនឡើងជាង ៣២% ធៀបនឹងឆ្នាំ២០១៧ ដែលលទ្ធផល នៃចំណូលនេះត្រូវប្រមាណ ជា ១២១,៤% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០១៨។

ការថ្លែងនេះនាពេលលោកអមដំណើរ ដោយ លោកម៉ៅ ភិរុណ អភិបាល ខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខដល់មន្ត្រីគយ និងរដ្ឋាករ ដែលកំពុងឈរជើងនៅច្រកព្រំដែនជាប់នឹងប្រទេសវៀតណាម ក្នុងភូមិសាស្ត្រឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ព្រមទាំងបានពិនិត្យអំពីស្ថានភាពនៃការចរាចរណ៍ទំនិញតាមច្រក មួយនេះផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,685 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,503 នាក់