ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះ សម្ដេច ហ៊ុន សែន និងភរិយា អញ្ជើញចុះសួរសុខទុក្ខ កុមារីរងគ្រោះ នៅមជ្ឈមណ្ឌល អាហ្វេស៊ីប (AFESIP)ទុំឌី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 06:58 ព្រឹក អ្នកអាន 391

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃ១០ ខែមីនា ឆ្នាំ២០១៩នេះ នឹងអញ្ជើញចុះជួបសំណេះសំណាលសួរសុខទក្ខជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះទៅម្តងរួចមកហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភបំពានផ្លូវភេទ។ ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាព្រឹកនេះ គឺដើម្បីពិនិត្យដោះស្រាយនៅបញ្ហាមួយចំនួននៅក្នុងមជ្ឈមណ្ឌលនេះ ដូចជាការសាងសង់អគារសិក្សា អគារស្នាក់នៅរបស់គ្រូៗ យុវនារី និងកុមារីរងគ្រោះ ក៏ដូចជាការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដើម្បីទ្រទ្រង់ដំណើរការមជ្ឈមណ្ឌលមួយនេះ។ មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ ៨៩នាក់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 55,996 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,875 នាក់