ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ស្លាប់នឹងកន្លែង ដោយសារឡានកិន នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 06:00 ល្ងាច អ្នកអាន 12791

 ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ករណីជួបគ្រោះថ្នាក់ចរាចណ៍។
សមត្ថកិច្ចបានអះអាងថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង១៥នាទីថ្ងៃទី១០ខែមីនាឆ្នាំ២០១៩ រវាងរថយន្តបុកនិងម៉ូតូនៅលើផ្លូវជាតិលេខ៦ចំណុចភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
.

បើតាមមន្ត្រីបន្តថាករណីនេះបង្ករឡើងដោយរថយន្តម៉ាកlSUZUពណ៌សពាក់ស្លាកលេខសៀមរាប៣A១៧៥៨(អ្នកបើកបររត់គេចខ្លួន) បើកបរពីកើតទៅលិច ហើយបត់ស្តាំ បានបុកម៉ូតូម៉ាកហុងដាទ្រីមC១២៥ពណ៌ខ្មៅសេរីឆ្នាំ២០០៧ស្លាកលេខសៀមរាប១A៩៤២៧ បើកបរដោយឈ្មោះសាន់.សាមឿយ ភេទស្រី អាយុ៣២ឆ្នាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរពីកើតទៅលិចហើយបត់ស្តាំ ស្របគ្នានិងរថយន្តបណ្តាលអោយកិនស្លាប់។

ក្រោយកើតសមត្ថកិច្ចចុះទៅធ្វើការវាស់វែងធ្វើកំណត់ហេតុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,332 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,349 នាក់