ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួស ធ្ងន់ស្រាល៥នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:28 ព្រឹក អ្នកអាន 684

ខេត្តប៉ៃលិន៖មនុស្ស៥នាក់បានរងរបួសធ្ងន់ស្រាលនិងនិងខូចខាតម៉ូតូចំនួន ២គ្រឿងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍កាលពីវេលាម៉ោង ១៧ និង៥០ ថ្ងៃទី១០ខែមីនាម្សិលមិញ វាងម៉ូតូបុកនិងម៉ូតូ នៅចំណុចមុខទឹកស្អាតស្ថិតនៅភូមិបរហ៊ុយជើងសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីនគរបាលបានឲ្យដឹងថា ០១-អ្នកបង្ករឈ្មោះ ជា សុខេន ភេទប្រុស អាយុ ១៧ ឆ្នាំ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប៉ៃលិន ១C-២៣៥១ទិសដៅពីត្បូងទៅជើង រងរបួសធ្ងន់ ។
០២-ឈ្មោះ រឹម រិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីររស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នករួមដំណើ រងរបួសស្រាល ។
០៣-ភាគីរងគ្រោះឈ្មោះ រស់ សេរីវឌ្ឌ្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យទាហ៊ាន បើកបរម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BC-៦០០៦ បើកបរច្រាស់ទិសគ្នា រងរបួសធ្ងន់
០៤-អ្នករួមដំណើរឈ្មោះ ធី ភេទស្រី អាយុ២៥ឆ្នាំ
មុខរបរមេផ្ទះ រងរបួសធ្ងន់
០៥-អ្នករួមដំណេីរឈ្មោះ គន្ធា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស អ្នកទាំងបីមានទីលំនៅបច្ចុប្បន្នភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីនគរបាលបន្តថាមូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។
ករណីខាងលើនេះកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការវាស់វែង និងយកយានបង្ករទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយ។
ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,510 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,976 នាក់