ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជនម្នាក់ អាករ សម្លាប់ខ្លួនឯង នៅក្នុងវត្តព្រះព្រហ្មរត្ន័ ជាប់មាត់ស្ទឹងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:51 ព្រឹក អ្នកអាន 17906

 ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថាបុរសម្នាក់បានអាករសម្លាប់ខ្លួនឯងនៅក្នុងវត្តព្រះព្រហ្មរត្ន័
នៅថ្ងៃទី១០ខែមីនាម្សិលមិញ ដែលស្ថិតនៅជាប់មាត់ស្ទឹងសៀមរាប ក្នុងភូមិបណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា*សាកសពឈ្មោះពេជ្រ សុខសម្បិត្តិ ភេទប្រុសអាយ៣៦ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមការសាកសួរបំភ្លឺពីរលោកនេនពីរនាក់ដែលស្នាក់នៅក្នុងវត្តបានឲ្យយើងដឹងថា លោកបានឃើញជនរងគ្រោះអារកនឹងកាំបិតចុងស្រួច។ បងប្រុសជនរងគ្រោះទាំងពីរនាក់បាននិយាថាប្អូនរបស់ខ្ញុំវាញៀនថ្នាំ ត្រូវបានបញ្ជូនទៅបណ្ឌល់កែប្រែនៅខេត្តបន្ទាយមានជយ័ពីរដងហើយក្នុងឆ្នាំ២០១៥មួយដងឆ្នាំ២០១៨ម្តងទៀតហើយមិនព្រមកែខ្លួន។
បើតាមលោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត បន្តថា *ពិនិត្យសាកសពនៅលើខ្លួនសពមានស្នាមអារកប្រវែង0,25ស.មដាច់បំពង់កក្រៅពីរនោះពុំមានស្នាក់ស្នាមអាអ្វីទៀតទេ។ ជនរងគ្រោះអាចបែកថ្នាំបានធ្វើអត្តឃាតខ្លួនឯង(អារក)។
ជុំវិញករណីនេះនគរបាលបានអះអាងថា

ជុំវិញកន្លែងកើតហេតុ ក្នុងពេលកើតហេតុ មានចំនួនមនុស្សបួននាក់ដែលមើលឃើញ ក្នុងពេលជនរងគ្រោះ កំពុងដេកអាករ ចំងាយ៤៥ម៉ែត្រ ទៅទល់នឹងកន្លែងកើតហេតុ ក្នុងនោះមានព្រះសង្ឃចំនួនពីរអង្គ និងតាមួយនាក់ ជាងមួយនាក់។

ប្រវត្តិពីមុន ក្រោយការបំភ្លឺជនរងគ្រោះមានសតិមិនល្អ និងចង់ធ្វើអត្តឃាតពីរដងរួចមកហើយ តែមិនបានសំរេច។

ការបំភ្លឺគ្រប់ចំនួនទាំងអស់ ព្រមនិងកំណត់ហេតុដោយមន្រ្តីជំនាញ សួរបំភ្លឺ ការពិនិត្យកន្លែងកើតហេតុ
គ្មានកាមេរ៉ា គ្មានអ្វីគួរអោយកត់សំគាល់ ក្រៅពី សាក្សីឡើយ ។ចំណុចសំខាន់លើជនរងគ្រោះពុំមានស្លាកស្នាម អ្វីគួរអោយកត់សំគាល់ទេក្រៅពី ស្នាមដាច់បំពង់ខ្យល់ របស់ជនរងគ្រោះ។ការសន្និដ្ឋានជនរងគ្រោះ ពិតជាធ្វើអត្តឃាត ពិតប្រាកដមែន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,365 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,382 នាក់