ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ កម្ពុជា គឺមិនត្រូវបំពាន ដោយមន្រ្តីរដ្ឋាភិបាល ពុករលួយ ដែលបំពាន ល្មើសច្បាប់នោះដែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 04:40 ល្ងាច អ្នកអាន 497

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបដល់ប្រតិភូជប៉ុនថា ពេលនេះ សម្តេចតេជោ កំពុងចាប់ផ្តើមអនុវត្តអភិក្រមទី៥ ហើយ គឺ វះកាត់ចេញ គឺកុំអោយមន្រ្តីអាក្រក់ទាំងនោះនៅជាមួយយើង បន្តប្រព្រឹត្តិសកម្មភាពខុសច្បាប់តទៅទៀត។ ប្រទេសយើង គឺមិនត្រូវបំពានដោយមន្រ្តីរដ្ឋាភិបាលពុករលួយ ដែលបំពានល្មើសច្បាប់នោះដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក Nario និងគណៈប្រតិភូទាំងអស់ថា ជាការពិតណាស់អទិភាពរបស់កម្ពុជាគឺនៅដដែលទេ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្សគឺជាអាទិភាពចម្បង អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះគឺពង្រឹងសេដ្ឋកិច្ចកម្ពុជា ធ្វើយ៉ាងណាឲ្យកំណើនបន្តកើនឡើងជាង ៧% ។

ន្ទឹមនឹងនេះ តាមរយៈការខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាល គឺបានដំឡើងប្រាក់ខែដល់មន្រ្តីរាជការ និងកម្មករ ជាមួយគ្នានេះទៀត រាជរដ្ឋាភិបាល កំពុងតែជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានការប្រកួតប្រជែង ពិសេសតាមរយៈការធ្វើកំណែទម្រង់និងគោរពតាមបាវចនារបស់រាជរដ្ឋាភិបាលគឺ កែទម្រង់ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ ជាមួយអភិក្រមទាំង៥ ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយដើម្បី ដែលផ្តល់ភាពអនុគ្រោះច្រើន ដែលជាប្រយោជន៍ម្រាប់អ្នកវិនិយោគនៅកម្ពុជា។

កំណែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមអនុវត្តន៍អភិក្រមទី ៥ គឺកំពុងផ្តល់នូវផលប្រយោជន៍ដល់អ្នកវិនិយោគគិន និងពាណិជ្ជករ ក្នុងការកាត់បន្ថយនូវការចំណាយ ដែលមានរួមទាំងចំណាយលើតុ និងចំណាយក្រោមតុ ជាដើមដូចជា ១)ការបញ្ចុះតម្លៃអគ្គិសនី, ២)ការដកតួនាទីកាំកុងត្រូចេញពីច្រកព្រំដែន, និង៣)ការរំលាយចោលអង្គភាពកាំសាប ដែលមានអាយុកាល៤០ឆ្នាំមកហើយ។

សម្តេចតេជោ កំពុងពិនិត្យទៅលើបញ្ហាស្កែនទំនិញ (SCAN) ព្រោះថាបានស៊ីពេលវេលាយូរដែលធ្វើអោយប៉ះពាល់ដល់ពេលវេលា នៃការនាំទំនិញចេញចូល។ សម្តេចតេជោ បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការរួចហើយ ចំពោះទំនិញចូលកម្ពុជាគឺមិនចាំបាច់ត្រូវអោយ ស្កែន ទេ ហើយចំពោះទំនិញដែលចេញទៅក្រៅប្រទេស គឺស្កែនទៅលើតែប្រទេសណាដែលតម្រូវអោយ ស្កែន បើមិនតម្រូវការទេ គឺមិនចាំបាច់ឡើយ ព្រោះវាបង្កអោយមានកាលំបាកយឺតយ៉ាវនិងខាតបង់ពេលវេលាលុយកាក់របស់របស់ក្រុមហ៊ុន។

មានប្រសាសន៍នៅ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន នៅព្រឹកមិញនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,365 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,066 នាក់