ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ទោះបីយើងនៅមាន EBA ពេលនេះ តែពេលក្រោយ ក៏គង់តែនឹងបាត់ទៅវិញដែរ ដូច្នេះកម្ពុជា ត្រូវតែចេះរស់ ដោយដង្ហើមខ្លួនឯង អោយខានតែបាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 04:55 ល្ងាច អ្នកអាន 152

 ចំពោះស្ថានភាព EBA គឺសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ប្រាប់ភាគីជប៉ុនថា ទោះបីកម្ពុជាមាន ឬគ្មាន EBA គឺកម្ពុជាត្រូវតែខិតខំពង្រឹងសេដ្ឋកិច្ច តាមរយៈបន្តបើកទីផ្សារនៅក្រៅប្រទេសអោយកាន់តែច្រើន។ ទោះបីយើងនៅមាន EBA ពេលនេះ តែពេលក្រោយក៏គង់តែនឹងបាត់ទៅវិញដែរ ដូច្នេះកម្ពុជាត្រូវតែចេះរស់ដោយដង្ហើមខ្លួនឯងអោយខានតែបាន។ កម្ពុជាមិនយកប្រទេសសមាជិកអ៊ឺរ៉ុបណាមួយជាសត្រូវទេ ប៉ុន្តែនៅតែជាមិត្តល្អ មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងចាត់ទុកជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មល្អជាមួយគ្នា។ នៅឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជាមានមោទនៈភាព ក្នុងរៀបចំវេទិកាប្រជុំកំពូលដ៏ធំមួយអាស៊ីអ៊ឺរ៉ុប -The Asia-Europe Meeting (ASEM) ដែលប្រទេសជាសមាជិកអ៊ឺរ៉ុបទាំងអស់នឹងមកកាន់ប្រទេសកម្ពុជាទៀតផង។
មានប្រសាសន៍បែបនេះនាពេល បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន នៅព្រឹកមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,564 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,007,030 នាក់