ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅ ការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 05:14 ល្ងាច អ្នកអាន 164

នៅរសៀលថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញវត្តមាន បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល។

សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសជាច្រើនទៀត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចតេជោ ហ៊ុន សែន តែងតែបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជារៀងរាល់ឆ្នាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,444 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,910 នាក់