ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន៖ នៅថ្ងៃខាងមុខនេះ ផ្លូវលេខ៤៨ ពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ នឹងក្លាយទៅជាផ្លូវ ហាយវេ ដ៏សំខាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 02:08 ល្ងាច អ្នកអាន 188

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកោះកុងថា នៅថ្ងៃខាងមុខនេះ ផ្លូវលេខ៤៨ ពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ នឹងក្លាយទៅជាផ្លូវហាយវេ (Hight Way)ដ៏សំខាន់មួយសំរាប់បំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយើងដែលផ្លូវនេះនឹងត្រូវស្ថាបនាឡើ ងដោយជំនួយសាធារណរដ្ឋកូរ៉េ។ ក្នុងពេលបច្ចុប្បន្ននេះ យើងក៏មានផ្លូវចេញពីខេត្តកោះកុង ទៅតំបន់ ថ្មដា នៃខេត្តពោធិសាត់ និងខេត្តបាត់ដំបងទៀតផង ដើម្បីអោយការធ្វើដំណើររបស់ប្រជាពល រដ្ឋយើង កាន់តែងាយស្រួល និងចំណេញទាំងពេលវេលា និងថវិកា ។

នាយករដ្ឋមន្ត្រី បានអប អរសាទរចំពោះប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងទាំងអស់ ដែលពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មិនអោយយកប្រាក់ពីប្រជាពលដ្ឋក្នុងការធ្វើដំណើរតាមស្ពានកោះកុងនេះ តទៅទៀតដែល នេះជាការរួមចំណែកក្នុងការកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ថ្លែងយ៉ាងដូច្នេះនាពេល បានអញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីចំនួន ១៣,៨៦៦នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្មករ កម្មការិនីដែលជួបសំណេះសំណាល ជាមួយសម្តេចតេជោនៅព្រឹកមិញនេះ មកពីស្រុកមណ្ឌល សីម៉ា ចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រសហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពី ប្រទេស ជប៉ុន ចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរ សម្លៀក បំពាក់ ដេរប៉ាក់ ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្ត ផលិតគ្រឿងអេឡិចត្រូនិក ផលិតបាល់ ដំឡើងរថយន្តនិងផលិតស្ករស។ ផលិតផលដែលផលិតបាននៅរោងចក្រសហគ្រាទាំងនេះត្រូវបាននាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ទន្ទឹមនឹងនោះដែរ សម្តេច ហ៊ុន សែន ក៏បានអញ្ជើញឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ៥៤៦នាក់ ផងដែរ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,537 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,007,003 នាក់