ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ផ្តល់សិទ្ធិឲ្យ ក្រុមហ៊ុន លី យ៉ុងផាត់ តបណ្តាញទឹក ពីប្រទេសថៃ មកផ្គត់ផ្គង់ ខេត្តកោះកុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 02:20 ល្ងាច អ្នកអាន 557

នៅព្រឹកមិញនេះ នៅក្នុងឱកាសដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការិនី នៅខេត្តកោះកុង សម្តេចតេជោ បានមានប្រសាសាន៍ថា បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ជាមួយគ្នានេះ សម្តេច បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃ ប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ ឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។

សម្តេច ហ៊ុន សែន បានផ្តាំផ្ញើនិងបញ្ជាក់ដល់ក្រុមហ៊ុន លីយ៉ុងផាត់ និងអាជ្ញាធរខេត្ត ត្រូវខិតខំរៀបចំតណ្តាញទឹកសាបឲ្យបានទាល់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងអត់ទឹកប្រើប្រាស់។

នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តត្រាត នៃប្រទេសថៃដែលកន្លងមកបានជួយរៀបចំផ្គត់ផ្គង់តបណ្តាញទឹក និងផ្តល់ទឹកមកដល់ខេត្តកោះកុងនៃប្រទេសកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,540 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,557 នាក់