ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសក្រុងសៀមរាប ចាប់មេក្លោង បង្កហិង្សាម្នាក់ បក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 03:08 ល្ងាច អ្នកអាន 5140

ខេត្តសៀមរាប៖ក្រោមបញ្ជារបស់លោកស្នងការខេត្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងអធិការក្រុងសៀមរាបនៅព្រឹកថ្ងៃទី១១មីនាម្សិលមិញ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដោយមានការចូលរួមសហការពី កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដឹកនាំប្រតិបត្តការណ៍ផ្ទាល់ដោយ លោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការងទទួលការងារព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ចំនួន១នាក់ ឈ្មោះ រុន ដារ៉ាល់ ហៅ នីត ភេទប្រុសអាយុ ២៤ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅបច្ចុប្បន្ន នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាមេខ្លោង និងជាជនដៃដល់ យកមកធ្វើការសាកសួរ ។

ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកចំនួន៣នាក់ ផ្សេងទៀត បានយកកាំបិតដាវ មកកាប់ ទៅលើជនរងគ្រោះ ពិតប្រាកដមែន មូលហេតុ ដោយសារ ទំនាស់ពាក្យសម្តី ករណីស្ទះចរាចរណ៍ នៅខាងមុខហាងរបស់ជនរងគ្រោះ ហើយក៏ទៅហៅបក្ខពួក របស់ខ្លួន មកធ្វើសកម្មភាពខាងលើតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយឃាត់ខ្លួនវត្ថុតាដកហូតបាន -កាំបិតដាវប្រវ៉ែង៦០សង់ទីម៉ែត្រ ចំនួន១ដើម-ម៉ុតូ ម៉ាកYAMAHA M-SLAZ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប ១AC-៥៦៨៣ ចំនួន១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។

ចំណែក បក្ខពួក៣នាក់ផ្សេងទៀត កំណត់អត្តសញ្ញាណ និងកសាងសាវតា រួចរាល់ដាក់ចូលសំណុំរឿង រួចហើយផងដែរ ។
គួបញ្ជាក់ថាកាលពីថ្ងៃទី៩ខែមីនាឆ្នាំ ២០១៩នាទី វេលាម៉ោង២១និង៤០ នាទី នៅចំណុចក្រុមទី២ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ហិង្សាមានស្ថានទម្ងន់ទោស លើជនរងគ្រោះឈ្មោះ ទ.ប.ញ.រ ភេទប្រុស អាយុ៤៧ឆ្នាំ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន ៤ នាក់ ជិះម៉ូតូចំនួន២ គ្រឿង ក្រោយធ្វើសកម្មភាពហើយ ពួកគេបានរត់គេចខ្លួនអស់ បណ្តាលអោយជនរងគ្រោះខាងលើ របួសក្បាលផ្នែកខាងលើដីចំនួន ០៥ សង់ទីម៉ែត្រ និង ដាច់ម្រាមមេដៃស្ដាំផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,183 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,649 នាក់