ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំ កម្ពុជា ទទួលសា្វគមន៍ ប្រធានាធិបតី កូរ៉េខាងត្បូង និងភរិយា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:44 ព្រឹក អ្នកអាន 441

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធានាធិបតីកូរ៉េខាងត្បូ លោក MOON JAE-IN ព្រមទាំងលោកជំទាវ ដែលទើបនឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចទាំងទ្វេក៏បានរៀបចំពិធីទទួលទានអាហារពេលល្ងាច ជូនលោកប្រធាណាធិបតី និងលោកជំទាវ ជាលក្ខណៈគ្រួសារនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកជំទាវ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

នៅថ្ងៃនេះ លោកប្រធានាធិបតី MOON JAE-IN និងលោកជំទាវ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ វិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ បន្ទាប់មកនៅវេលាម៉ោង១១ថ្ងៃត្រង់ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញជួបចរចា ទ្វេភាគី ជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,331 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,149 នាក់