ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉េអឹមខេត្តសៀមរាប ចាប់មន្ត្រីក្រសួងវប្បធម៌ ម្នាក់ ករណីឆបោក ឲ្យចូលបំរើការងារ មន្ត្រីរាជការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:38 ព្រឹក អ្នកអាន 5716

ខេត្តសៀមរាប៖ស្ត្រីមួយរូប ត្រូវបានសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប បានអះអាងថាបម្រើការងារនៅប្រធាននាយកដ្ឋានភូមិន្ទវិចិត្រសិល្ប:រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនករណីឆបោក(ឲ្យចូលបំរើការងាររាជការស៊ីវិល និងប៉ូលីស)។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។

ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនឈ្មោះកែវ សីលា អាយុ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង ឯកសណ្ឋានប៉ូលិស១ឈុត,កាតសំគាល់ខ្លួន៣សន្លឹក។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថាជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកមិញនេះ។

បើទោះបីមានការអះអាងពីសមត្ថកិច្ចអាវុធហត្ថបែបនេះក្ដី អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចស្វែងការបំភ្លឺពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជុំវិញ ដែលថា ស្ត្រីរូបនេះ បម្រើការងារនៅក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅឡើយទេ។

ប៉ុន្តែមន្ត្រីអាវុធហត្ថថាស្ត្រីរូបនេះបម្រើការងារនៅក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដោយផ្អែកតាមការពិនិត្យមើលកាតសំគាល់ខ្លួន។ ចំណែកជនរងគ្រោះមានគ្នា៤នាក់ ម្នាក់ឲ្យចូលបម្រើការងារជាប៉ូលិស និង៣នាក់ទៀត ឲ្យចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិល ដោយទាំង៤នាក់លើទំហំទឹកប្រាក់នោះជាង២ម៉ឺនដុល្លារ។ បើតាមមន្ត្រីថាករណីនេះទំនងអាចនៅមានជនរងគ្រោះបន្ថែមទៀត។

មន្ត្រីអាវុធហត្ថខេត្តបញ្ជាក់ចុងក្រោយថាជនសង្ស័យ មានតួនាទីប្រធាននាយកដ្ឋានភូមិន្ទវិចិត្រសិល្ប:រាជធានីភ្នំពេញ។ ទីកន្លែងកំណើតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីឆបោកនេះ កើតឡើងនៅអំឡុងខែកញ្ញាឆ្នាំ២០១៨ នៅចំណុចខុនដូហ្វុងនីអង្គរ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 55,849 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,643,728 នាក់