ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូរ៉េ ផ្តល់នូវ ឥណទានសម្បទាន ៧០០លានដុល្លារ ដល់ប្រទេសកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 10:35 ព្រឹក អ្នកអាន 264

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាកម្ពុជាអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានផ្តល់នូវឥណទានសម្បទាន ៧០០ លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន (ឆ្នាំ ២០១៩-២០២៣) ។

នៅព្រឹកនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង នៅកម្ពុជានាពេលនេះ គឺបានលើកកម្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។ វេទិកាធុរកិច្ចកម្ពុជា និង សាធារណរដ្ឋកូរ៉េ គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែរឹងមាំដល់ទេសចរ និងវិនិយោគគិនកូរ៉េ រហូតដល់យើងសម្រេចបាននូវការចុះហត្ថលេខាឯកសារអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ទៀតផង។

សូមជូនពរលោកប្រធានាធិបតី និងលោកជំទាវ បានសប្បាយរីករាយនៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងសៀមរាបអង្គរថ្ងៃនេះ និងសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខគ្រប់ទីកន្លែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,171 នាក់
ម្សិលមិញ : 34,648 នាក់
សរុប : 71,006,637 នាក់