ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួន វៀតណាម ២នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:02 ព្រឹក អ្នកអាន 1435

 ខេត្តសៀមរាប៖មន្ត្រីនគរបាលនៃស្នងការខេត្តសៀមរាបបានឲ្យដឹងថាជនជាតិវៀតណាមចំនួន២នាក់ ត្រូវបានចាប់ខ្លួនករណីលួចស្នាក់នៅខុសច្បាប់។
ហេតុការណ៍បានធ្វើឡើងនៅភូមិដំដែក ផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីយប់ថ្ងៃទី ១៥ មីនា ២០១៩។
វៀតណាមទាំង២នាក់១-LE VAN HOA ភេទ ប្រុស កើតឆ្នាំ ១៩៦៦ ជនជាតិ វៀតណាម (ឪពុក)។
២-LE CONG THIEN AN ភេទ ប្រុស កើតឆ្នាំ ១៩៩០ ជនជាតិ វៀតណាម (កូន)។ពួកគេបានលួចឆ្លងដែន ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ តាមច្រកបុស្សមាន់ ខេត្តស្វាយរៀង ដោយពុំមានឯកសារឆ្លងដែនត្រឹមត្រូវ ដើម្បីប្រកបមុខរបរ លក់ក្រដាសអនាម័យតាមរ៉ឺម៉កម៉ូតូ នៅតាមបណ្តាខេត្តមួយចំនួនរួមមាន ខេត្តកំពង់ចាម-កំពង់ធំ។
បច្ចុប្បន្នត្រូវបានបញ្ជូនទៅមណ្ឌលត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធីច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 79,999 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,858,837 នាក់