ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន តឹក គង់ ថៅកែលក់ឡាន ដ៍ល្បី នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:20 ល្ងាច អ្នកអាន 28864

ខេត្តសៀមរាប៖មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀល ថ្ងៃនេះ ថៅកែលក់ឡាន មួយកន្លែង ឈ្មោះតឹក គង់ ត្រូវបានចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ។

ជននេះត្រូវបានចាប់ខ្លួនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ប៉ា ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប។
បើតាមមន្ត្រីនគរបាលបន្តថា ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលខេត្តសៀមរាប។ ក្រោយពីបានចាប់ខ្លួននគរបាល បានប្រគល់ឲ្យទៅសមត្ថកិច្ច ខេត្តកំពង់ធំ ដើម្បីអនុវត្តបន្ត។

គួបញ្ជាក់ថា តឹក គង់ ជាថៅកែលក់រថយន្តដ៍ធំមួយកន្លែង នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 74,968 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,853,806 នាក់