ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ ឃាត់ខ្លួន៣០នាក់ ក្នុងទីតាំងខារ៉ាអូខេ SC ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 02:20 ល្ងាច អ្នកអាន 6564

ខេត្តសៀមរាប៖ជនសង្ស័យប្រុសស្រីចំនួន៣០នាក់ត្រូវបាន នគរបាល ខេត្តសៀមរាប សហការជាមួយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួន នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅទីតាំងខារ៉ាអូខេមួយកន្លែង យីហោ «SC» ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ ឲ្យដឹងថា មនុស្ស៣០នាក់ (ស្រី៧នាក់) ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន២១កញ្ចប់, ថ្នាំញៀន អិចស្តាស៊ី៩គ្រាប់ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី។
បើតាមមន្ត្រីដដែលបន្តថាក្រោយបង្ក្រាបគ្រឿងញៀននេះ ចំពោះទីតាំងខារ៉ាអូខេ SC ត្រូវបានបិទផងដែរ។
គួបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យរាជធានី-ខេត្ត ៣ បង្ក្រាបក្លឹបកម្សាន្តដែលចែកចាយគ្រឿងញៀន

សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ជាពិសេសរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប យកចិត្តទុកដាក់ដោះស្រាយ និងបង្ក្រាបការចែកចាយគ្រឿងញៀននៅតាមរង្គសាល។

សម្តេចក្រឡាហោម បញ្ជាក់ថា “យើងមិនមែនបង្ក្រាបកន្លែងកម្សាន្តទេ គឺយើងបង្ក្រាបគ្រឿងញៀន ពីព្រោះច្បាប់អនុញ្ញាតឲ្យបើកកន្លែងកម្សាន្ត តែមិនអនុញ្ញាតឲ្យចែកចាយគ្រឿងញៀនទេ”។

សម្ដេចបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ពិធីសូត្រធម៌ អធិដ្ឋាន បញ្ជូនសារដើម្បីប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ៕SR


 

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,067 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,477 នាក់