ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តសៀមរាប អរគុណអ្នកកាសែត ដែលបានវាយប្រហាររូបលោក ហើយចាត់ទុក អ្នកសារព័ត៌មាន មួយចំនួន ជាពួកសារព័ត៌មាន ជជុះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 02:48 ល្ងាច អ្នកអាន 3938

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាល ខេត្តសៀមរាប បានថ្លែងអរគុណអ្នកកាសែត ដែលបានវាយប្រហាររូបលោក ហើយចាត់ទុក អ្នកសារព័ត៌មាន មួយចំនួន ជាពួកសារព័ត៌មាន ជជុះផងដែរ។

ការអះអាងនេះនៅថ្ងៃទី១៨មីនាព្រឹកមិញនេះ នាពេលអញ្ជើញវត្តមានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩របស់រដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើនៅសណ្ឋាគារសុខាសៀមរាបផ្លូវ៦០ម៉ែត្រ។

លោកទៀ សីហា បានលើកឡើងថា អរគុណអ្នកកាសែត ដែលបានវាយប្រហារខ្ញុំខ្លះៗដែរ ក្នុងរយះពេលមកនេះ ខ្ញុំគិតថា ជាការសប្បាយចិត្ត មានន័យថាគេចាប់អារម្មណ៍យើងខ្លាំងដែរ ហើយវាយក៏មិនមានអ្វីធ្ងន់ធ្ងរនោះដែរ ដោយសារខ្ញុំប្រមាថ ទៅគាត់ ។ លោកក៏បានទទួលស្គាល់ថា អង្គភាពផ្សេង ដែលមានការងារខ្លះ អសកម្មឬយឺតយ៉ាវ ក៏មានចន្លោះប្រហោងពិតមែន។ ប៉ុន្តែការវាយប្រហារខ្លះមួយមានន័យថា ធ្វើឲ្យអាជ្ញាធរ ទៅប្រឈមជាមួយប្រជាពលរដ្ឋ ដោយមិនមានការពិត។ នេះហើយពួកសារព័ត៌មានជជុះ ហើយខ្ញុំនៅតែនិយាយជជុះដដែល។

ជជុះយ៉ាងណាគឺគាត់មិនមានមូលដ្ឋានច្បាស់លាស់។ ដូចមន្ទីររ៉ែក៏ត្រូវ មន្ទីរធនធានទឹកក៏ត្រូវ អាជ្ញាធរអប្សារក៏ត្រូវ អភិបាលរងខេត្តក៏ត្រូវ មេបញ្ជាការកងរាជអាវុធហត្ថក៏ត្រូវ ស្នងការខេត្តក៏ត្រូវ។ ក្នុងនោះដូចជាការវាយប្រហារការគោរពទង់ជាតិជាដើម។

ការលើកឡើងរបស់លោកទៀ សីហា ជុំវិញថាអ្នកកាសែតជជុះ បែបនេះ មិនមែនទើបតែលើកទី១នោះទេ ចាប់តាំងពីលោកឡើងកាន់តំណែង ជាអភិបាលខេត្តសៀមរាប។
ទោះយ៉ាងណាលោកទៀ សីហា មិនបានបញ្ជាក់ឈ្មោះ អ្នកកាសែត ដែលលោកថា ជាប្រភេទ ជជុះនោះឡើយ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,781 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,619 នាក់