ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស និស្សិតនៃវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 03:35 ល្ងាច អ្នកអាន 453

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាវត្តមាន ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យស្ថានជាតិអប់រំ ។ ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍របស់សម្តេច ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ ។

វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយដែលត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែកបម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,403 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,241 នាក់