ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ សញ្ញាបត្រ ទទួលបានថ្ងៃនេះ គឺជាមោទនភាព សំរាប់ប្រជាជនកម្ពុជា ទាំងមូល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 570

 សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សញ្ញាបត្របណ្ឌិតកិត្តិយសដែលសម្តេចទទួលបានថ្ងៃនេះ គឺជាមោទនភាពសំរាប់ប្រជាជនកម្ពុជាទាំងមូល ដែលបងប្អូនបានចូលរួមនៅក្នុងបុព្វហេតុជាតិមាតុភូមិ ហើយដែលតែងតែគំាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេច និងគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនេះ កិត្តិយសដែលដែល សម្តេចតេជោ ទទួលបានថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសយើងទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលកំពុងរីកធំធាត់ទៅមុខជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍន៍នៃធនធានមនុស្ស។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសកលវិទ្យាល័យ ពិសេស លោកសាស្រ្ដាចារ្យ Krasae Chanawongse ប្រធានសកលវិទ្យាល័យគ្រើក គណៈគ្រប់គ្រង សាស្រ្ដាចារ្យ និងតំណាងនិស្សិតនៃសកលវិទ្យាល័យគ្រើក ដែលមានវត្តមាននៅកម្ពុជាថ្ងៃនេះ ដែលបាន សិក្សាស្រាវជា្រវអំពីប្រវត្តិនៃការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែល សម្តេចតេជោ សម្រេចបានដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវ នយោបាយ «ឈ្នាះ- ឈ្នះ» ដែលបានបញ្ចប់សង្រ្គាមរាំរ៉ែទាំងស្រុង ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ ទី ៦ លើពិភពលោកដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។

នាយករដ្ឋមន្ត្រី សូមចែករំលែកនូវមោទនភាពទាំងអស់នេះដល់ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់ម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយ សម្តេច ដើម្បីសម្តេចអាចមានឱកាសបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាពឲបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់រិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេសមានជីវភាពសម្បូរសប្បាយរុងរឿង។
ការថ្លែងនេះនាពេល អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University) នៅប្រទេសថៃ ដែលបានធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,154 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,564 នាក់