ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ទៀ បាញ់ ថា មានម៉ាស៊ីន ជាច្រើនគ្រឿង អារឈើ នៅឧទ្យានគូលែនព្រហ្មទេព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 05:10 ល្ងាច អ្នកអាន 904

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ បានថ្លែងថាព្រៃឈើ នៅឧទ្យានគូលែនព្រហ្មទេព បានទទួលរងនូវការកាប់បំផ្លាញ ដោយមានម៉ាស៊ីនអារឈើជាច្រើនគ្រឿង។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះ នាពេលអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩របស់រដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើនៅរសៀល ថ្ងៃ១៩មីនានេះ ស្ថិតនៅសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ។

សម្ដេចទៀ បាញ់ បានបញ្ជាក់ថា ឥលូវនេះ ឧទ្យានជាតិគូលែនព្រហ្មទេព អាហ្នឹងធំណាស់ មើលតាមផែនទីធំមែនទែនហ្មង ហើយស្អាតណាស់ព្រោះពណ៌ខៀវ គ្រប់ដណ្ដប់ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងសៀមរាប មួយចំណែក អាហ្នឹងមើលក្នុងផែនទីឃើញចឹង។ ប៉ុន្តែជាក់ស្ដែងក្នុងព្រៃហ្នឹង ខាងក្រោមសុទ្ធតែម៉ាស៊ីនអារឈើ ហើយឈើដែលអារនឹងគរ ច្រើនម្លឹងៗ ច្រើនមែនទែន យើងមើលនៅនេះមិនច្រើនទេ ហើយមិនដឹងគេដឹក គេជញ្ជូនរបៀបណាទេ អារអស់ហើយ អាររួចហើយ មើលទៅឃើញអាររួចហើយ ច្រើនៗមែនទែនហ្មង អាហ្នឹងរឿងព្រៃឈើ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,892 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,730 នាក់