ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ សញ្ញាបត្រនេះ គឺជាគន្លឹះ និងជាកូនសោរ ដ៏សំខាន់បំផុត ដែលបាន បង្រួបបង្រួម កម្ពុជាតែ១

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:15 ល្ងាច អ្នកអាន 284

នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា សញ្ញាបត្រ “បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ” ដែល Krirk University បានផ្តល់ជូនខ្ញុំថ្ងៃនេះ គឺជាមោទនភាពរបស់កម្ពុជាទាំងមូល។

នាយករដ្ឋមន្ត្រី បន្តថា សញ្ញាបត្រនេះ គឺជាគន្លឹះ និងជាកូនសោរដ៏សំខាន់បំផុត ដែលបានបង្រួបបង្រួមកម្ពុជាតែ១ និងបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ -ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ កំពុងផ្តល់នូវផ្លែផ្កា និងឱកាសគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជាគ្រប់ៗរូប។

សុំអរគុណភរិយាជាទីស្រឡាញ់ កូនៗ និងចៅៗ ព្រមទាំងបងប្អូនជនរួមជាតិ មន្រ្តីរាជការ និងក្មួយៗដែលបានចូលរួមអបអរសាទរ និងជូន ពរខ្ញុំថ្ងៃនេះ។

គួបញ្ជាក់ថា នៅវិមានសន្តិភាព នាព្រឹកមិញនេះ សម្តេច ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយពី Krirk University នៅប្រទេសថៃ។

លោកសាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យគ្រើក បានលើកឡើងអំពីលក្ខណៈសម្បត្តិពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកបរទេសទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពី សាកលវិទ្យាល័យគ្រើកនៅថ្ងៃនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,317 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,615 នាក់