ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះ សម្តេច ហ៊ុន សែន ជួបកម្មកររោងចក្រ ជាង១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:22 ព្រឹក អ្នកអាន 753

នៅព្រឹកនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ មកពីស្រុកក្រគរចំនួន៣ ស្រុកបាកានចំនួន១ និងក្រុងពោធិ៍សាត់ចំនួន១។ រោងចក្រ សហគ្រាសទាំង៦នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៤ និងខ្មែរចំនួន២ ដែលក្នុងនោះមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២, ផ្គត់ផ្គង់អគ្គិសនីចំនួន២, ផលិតត្រង់ស្វូអគ្គិសនីចំនួន១ និងចិញ្ចឹមសត្វចំនួន១។ ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,570 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,148 នាក់