ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនី ដែលប្រើប្រាស់ បច្ចេកវិទ្យាថ្មីទំនើប នាពេលអនាគត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:29 ល្ងាច អ្នកអាន 520

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃព្រឹកមិញនេះ បានមានប្រសាសន៍ជម្រាបដល់បងប្អូនជនរួមជាតិទូទាំងប្រទេសបានជ្រាបថា កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង ១០០ មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែ មករា និង កុម្ភះ ឆ្នាំទៅ។ ចំណុចហ្នឹងហើយដែលយើងការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។

ចំពោះដំណោះស្រាយបន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ សម្តេច ហ៊ុន សែន បានរៀបចំអោយនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំយើងមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់តួគីចេញវិញ។ ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។

សម្តេច ហ៊ុន សែន បានជំរុញអោយក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនីដែលមានលក្ខណៈបច្ចេកវិទ្យាទំនើបដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក។ ដូច្នេះយើងត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេលអនាគត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,473 នាក់
ម្សិលមិញ : 33,391 នាក់
សរុប : 79,402,141 នាក់