ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា ប្រកាស ឲ្យរួមគ្នា ជីកអណ្តូង ជីកស្រះប្រសើរជាង ដឹកទឹកឲ្យប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 02:08 ល្ងាច អ្នកអាន 490

ប្រមុខដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ បានបញ្ជាក់ថា ការរួមគ្នា ជីកអណ្តូង ជីកស្រះ និងរកប្រភពទឹកអោយបានច្រើន ប្រសើរជាងដឹកទឹកអោយប្រជាពលរដ្ឋពេលដែលជួបការខ្វះខាត។

នាយករដ្ឋមន្ត្រី បានបន្តជំរុញអោយអាជ្ញាធរតាមបណ្តាខេត្តក្រុងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវខិតខំ បង្កើត ពង្រីក កសាងបណ្តាញទឹក កន្លែងស្តុកទឹក ជីកស្រះ ជីកអណ្តូងអោយបានច្រើនបន្ថែមទៀតសំរាប់ការប្រើប្រាស់តាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដើម្បីបង្ការពេលយើងជួបនូវគ្រោះអត់ទឹក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,286 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,124 នាក់