ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះ នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់ សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:30 ព្រឹក អ្នកអាន 524

នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០១៩ព្រឹកនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់ ដែលពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងឆ្នាំសិក្សា ២០១៧-២០១៨។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥នាក់ផងដែរ ក្នុងនោះមាននារី ១៤នាក់ មានជនពិការ៤នាក់ និងមាននិស្សិតបរទេសចំនួន៤នាក់ផងដែរ ដែលនិស្សិតឡាវ ២នាក់ និងកូរ៉េ២នាក់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,815 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,225 នាក់