ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អង្គការACT បើកវគ្គបណ្ដុះបណ្ដាល ដល់អ្នកសារព័ត៌មាន នៅព្រឹកនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:57 ព្រឹក អ្នកអាន 340

ភ្នំពេញ៖អង្គការACTបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកម្ពុជា" ដល់អ្នកសារព័ត៌មាន នៅព្រឹកនេះ ក្រោមវត្តរមានលោកផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងកញ្ញា ស្រី សុធារី។

ការជួបជុំនេះធ្វើនៅសណ្ឋាគារហ្គ្រីនផាលេស រាជធានីភ្នំពេញ មានរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃ២៤ខែមីនាឆ្នាំ២០១៩នេះ។
អ្នកសារព័ត៌មាន មកតាមបណ្ដារខេត្តរួមមាន ១ខេត្តសៀមរាប ២បាត់ដំបង ៣កំពង់ឆ្នាំង ៤ព្រះសីហនុ ៥មណ្ឌលគិរី ៦រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់អង្គការACT ការបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកម្ពុជា" នៅពេលនេះ ក្នុងគោលបំណង ចែករំលែកគោលគំនិតសន្តិភាព ទ្រឹស្ដីសន្តិភាព ទំនាស់ ឧបករណ៍វិភាគទំនាស់ សារព័ត៌មានហិង្សា ការដោះស្រាយ ទំនាស់តាមរយះសារព័ត៌មានសន្តិភាព របៀបសរសេរព័ត៌មាន របៀបប្រមូលព័ត៌មាន ការវិភាគព័ត៌មាននៅតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមនិងវិធីសាស្ត្រ នៃការប្រតិបត្តិសារព័ត៌មានបែបសន្តិភាព ជាមួយគ្នានេះដែរ គម្រោងប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាពនឹងរៀបចំចងក្រងបណ្ដាញអ្នកសារព័ត៌មានបែបសន្តិភាព នៅតាមតំបន់គោលដៅ ដើម្បីធ្វើការចែករំលែកព័ត៌មាន និងពង្រឹងទំនាក់ទំនងក្នុងចំណោមសិក្ខាកាម ពិសេសស្វែងយល់លើការដាក់បញ្ចូលគោលគំនិត សន្តិភាពក្នុងសារព័ត៌មាន ដើម្បីកាត់បន្ថយហិង្សា តាមរយះអត្ថបទព័ត៌មាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 76,246 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,855,084 នាក់