ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ៊ុន សែន ព្រមាន ចាប់បុគ្គលម្នាក់ ដែលថា សម្ដេច ដឹកនាំប្រទេស ធ្វើឲ្យខ្វះភ្លើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:44 ល្ងាច អ្នកអាន 5032

មេដឹកនាំកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានព្រមានទៅបុគ្គលម្នាក់ នៅខេត្តកំពង់ឆ្នាំង ចាប់មកសួរចម្លើយ ក្រោយចោទប្រកាន់សម្តេចថា ដឹកនាំប្រទេស បណ្តោយឲ្យមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ។

នាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន នៅថ្ងៃទី២២ ខែមីនាព្រឹកមិញនេះ ថា ពលរដ្ឋឲ្យមានការយោគយល់ចំពោះ ការដាច់ចរន្តអគ្គិសនី និងទឹក ព្រោះពេលនេះ អាកាសធាតុក្តៅហួតហែងជាខ្លាំង ។

នាយករដ្ឋមន្ត្រីថា ករណីខ្វះទឹក ភ្លើងនេះ មិនមែនកើតមានឡើង តែនៅកម្ពុជាទេ ប្រទេសមួយចំនួន ក៏មានការដាច់ដែរ ដូចជានៅអាមេរិកជាដើម ។

នាយករដ្ឋមន្រ្តី បញ្ជាក់ថា ពាក់ព័ន្ធករណីនេះ មានមនុស្សម្នាក់ នៅខេត្តកំពង់ឆ្នាំង បានជេរសម្តេច អំពីការមិនចេះគ្រប់គ្រងប្រទេស ដែលបណ្តែតបណ្តោយឲ្យមានការដាច់ជាបន្តបន្ទាប់ ។

នាយករដ្ឋមន្ត្រីបន្តថា «ឮមនុស្សម្នាក់ នៅកំពង់ឆ្នាំង ប្រយ័ត្នណា ហ្អែងជេរអញ កុំជេរអញពេក ប្រយ័ត្នអញយកមកសួរចំលើយ។ សំឡេងឯង អញថតបាន ។ ហ្អែងជេរអញដឹកនាំប្រទេសធ្វើឲ្យខ្វះភ្លើង ។ ចឹងមានតែចុះចេញពីតំណែង ឲ្យគេឡើងមកធ្វើម្តង ។ ចឹងហ្អែងដោះបានអត់? អ្នកនៅកំពង់ឆ្នាំង ហ្អែងដឹងហើយ ។ ហ្អែងនិយាយពីម្សិលមិញ» ។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបន្តថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក នឹងមានភ្លៀងធ្លាក់ប្រហែលជាយប់នេះ ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,094 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,200 នាក់